Wednesday, September 20, 2017

វល្លិចារព្យាបាល ពស់ពិសចឹក ភ្នែកឡើងបាយ ឬសដូងបាត បូស ដំបៅជាដើម





លក្ខណះរុក្ខជាតិៈ ជាប្រភេទវល្លិវារដើមរឹង។ ដើមៈ ដើមវាធំ ត្រាំទឹក ចេញជាពណ៌ អាចជ្រលក់សំណាញ់ មង អូនបាន។
 កន្លែងដាំដុះ : ដុះនៅក្នុងព្រៃរបោះនៃប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹក​និងដើម។
សារធាតុៈ ដែលមានសារធាតុ Flavonol glycosides។
ការព្យាបាលៈ ផ្សំលាយជាមួយថ្នាំផ្សេងៗឯទៀត វល្លិចារ គឺជាថ្នាំព្យាបាល ពស់ពិសចឹក ចំពោះភ្នែកឡើងបាយ គេយកជ័រក្រៀមរបស់វល្លិចារ ៤ភាគ ខ្លឹមចន្ទ័ក្រហម មួយភាគ អំបិលមូល ពីរភាគ និង Chebulic Myrobalands បីភាគ បុកអោយទៅជាម្សៅសំរាប់ដាក់ភ្នែក។ ស្លឹកនិងដើមស្ងោរត្រាំឬសដូងបាត។ ស្លឹកប្រើជាថ្នាំបិត រឺលាបពីក្រៅដើម្បី ព្យាបាលហើម​ បូស ដំបៅជាដើម។
 ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦
·   0

ទទួលទាន​ស៊ុត ៤ គ្រាប់​១​សប្តាហ៍ បន្ថយ ៣៤ % ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

តាម​ពួក​អ្នកវិទ្យាសាស្ត្រ​, ប្រសិទ្ធភាព​ការពារ​សរីរាង្គ​ប្រឆាំង​តប​ជំងឺ​ទឹកនោមផ្អែម​របស់​ស៊ុត គឺ​ដោយសារ​សម្បូរ​សារជាតិ​ជីវជាតិ​មាន​ប្រយោជន៍​, ឥទ្ធិពល​ដល់​ដំណើរ​បំប្លែង​គ្លុយកូស និង​ប្រតិកម្ម​បន្ថយ​រលាក​ខ្ពស់ ។​
 នោះ​ជា​លទ្ធផល​ស្រាវជ្រាវ​រយៈពេល​វែង នៅ​ក្រុម​បុរស​អាយុ​ពី ៤២ ដល់ ៦០ ឆ្នាំ របស់​ពួក​ជំនាញការ​នៅ​សកលវិទ្យា​ល័យ Eastern Finland, ហ្វាំ​ង​ឡង់​ថ្មីៗ​នេះ ។
ការស្រាវជ្រាវ​រកឃើញ​ថា អ្នកទទួល​ទាន​ស៊ុត​ជាប្រចាំ នោះ​បរិមាណ​ស្ករ​ក្នុង​ឈាម​ទាប​, ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ទាប​ជាង​ប្រៀប​ទៅនឹង​ក្រុម​ទទួលទាន​តិច ឬ ពុំដែល​ទទួលទាន ។​ តាម​ការស្រាវជ្រាវ ទទួលទាន​ស៊ុត​ប្រមាណ ៤ គ្រាប់ ១ សប្តាហ៍ បន្ថយ​បាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ប្រភេទ​២ ដល់ ៣៧% ប្រៀប​នឹង​អ្នកទទួល​ទាន​តែ​១​គ្រាប់ ។​
ប៉ុន្តែ ពួក​អ្នកវិទ្យាសាស្ត្រ ក៏​ព្រមាន​ថា ប្រសិន​ទទួលទាន​ច្រើនពេក​, លើស ៤ គ្រាប់ ១ សប្តាហ៍ នឹង​ពុំ​នាំមក​នូវ​ផលប្រយោជន៍​ណា​១​ឡើយ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​ ប្រភពពីksn-news.com
·   0

ម្រះ​បំបាត់​ស្នាម​ជ្រួញ

ម្រះ​គឺជា​ប្រភេទ​បន្លែ​មួយ​ដែល​អ្នក​អាច​យក​ទៅចម្អិនម្ហូប​គ្រប់មុខ​បាន​តាម​តម្រូវការ ដូច​ជា ស្ងោរ ឆា ព្រមទាំង​អាច​ធ្វើ ​ជា​បន្លែ​ដើម្បី​ជ្រលក់​ជា​មូ​យ​នឹង​ប្រភេទ​អាហារ​មួយ​ ចំនួន បាន​ទៀត​ផង ក្រៅពី​អត្ថប្រយោជន៍​ផ្នែក​ម្ហូបអាហារ​វា​ក៏​អាច​ ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ សម្រស់ ដើម្បី​ជួយ ឲ្យ​អ្នក​បាន​
 ស្រស់​ស្អាត​ផង​ដែរ​។
ហេតុ​ដូច្នេះ​ ហើយ​បានជា​នៅ​ក្នុង​ពេល​នេះ សូម​លើកយក វិធីសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​កែខៃ​ម្រះ​ដើម្បី​យក​មក​ធ្វើ​ជា​ម៉ាស់​ បិទមុខ​ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​។​
វិធីសាស្ត្រ​ងាយ​ៗ នោះ​គឺ​អ្នក​គ្រាន់តែ​យក​ផ្លែ​ម្រះ​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​នឹង​ម៉ា​ស៊ិ​ន​ ទឹក ក្រឡុក បន្ទាប់​មក​យក​ល្បាយ​ផ្លែ​ម្រះ​នោះ​មក​បិទ​នៅ​លើ​មុខ រួច​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី ហើយ​លាង​ជម្រះ​ ទឹក​ចេញ​ជា​ការ​ស្រេច​។
វិធីសាស្ត្រ ​បែប​នេះ​អាច​ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ដែល​មាននៅ​លើ​ស្បែក​របស់​អ្នក​ បាន ប្រសិនបើ​អ្នក​អនុវត្ត​អោយ បានជា​ប្រចាំ​ក្នុង​មួ​យស​ប្តា​ហ៍ម្ត​ង​។​
 វិធីសាស្ត្រ​បែប​នេះ​ទាមទារ​ឲ្យ​អ្នក​មានការ​ព្យាយាម​នៅ​ក្នុង​ការ​អនុវត្ត​ ទើប​ទទួល​ បាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់ចិត្ត​៕
ប្រភព www.everyday.com.kh
·   0

អាថ៌កំបាំងស្ពៃខ្មៅ ជួយឱ្យមានរាងស្អាត មានសុខភាពល្អ បានឆាប់រហ័ស

ស្ពៃខ្មៅ គឺជាប្រភេទបន្លែម្យ៉ាង ដែលមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
ក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជា្រវ ឱ្យដឹង ថាស្ពៃខ្មៅអាចជួយការពារកោសិកាចិញ្ចឹមរាងកាយមនុស្សលូតលាស់បានល្អ និង ជួយឱ្យអ្នកទទួលទានរួច មានអារម្មណ៍ថា ឆាប់ឆ្អែត។
ដោយសារតែ នៅក្នុងបន្លែស្ពៃខ្មៅមានផ្ទុកនូវប្រភពសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា៖ សារធាតុgalactolipids ប្រូតេអ៊ីន វីតាមីន A, E, K, សារធាតុការពារ ប្រតិកម្មអ៊ុកស៊ីត សារធាតុbeta-caroteneសារធាតុ lutein។ល។ យោងតាមការស្រាវជ្រាវបានបន្តទៀតថាការទទូលទានស្ពៃខ្មៅជារៀងរាល់ព្រឹកនឹងអាចជួយឱ្យរាងកាយរបស់មនុស្សទទួលបាននូវប្រព័ន្ធការពាររាង កាយរាំងមាំ មិនឆាប់ឃ្លាន និង ជួយឱ្យរាងស្អាត។
 ជាពិសេស សំរាប់អ្នកដែលមានបំណងចង់ថែរក្សារាង និង ​ចង់បានរាងស្អាត សូមជ្រើសរើសយកបន្លែ ស្ពៃខ្មៅ ធ្វើជារបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពរាងកាយល្អ និងគ្មានជំងឺ៕ ប្រភពពីkhmerfamous.com
·   0

ទន់ដីព្យាបាលរោគ ហើមទឹក និងខាន់លឿង ពស់ចឹក

លក្ខណះរុក្ខជាតិៈ ជប្រភេទឈើតូច ដែលមានកំពស់ពី ១ទៅ២ ម៉្រែត។ ស្លឹកឆែក មានគ្រាប់និងផ្កាជាចង្កោម។ កន្លែងដាំដុះៈ រុក្ខជាតិនេះដុះតាមព្រៃរបោះ និងដីទំនេរពីប្រទេសភូមាមកកម្ពុជា។ ផ្នែកប្រើប្រាស់ៈ ឬស ស្លឹក និងគ្រាប់។ ការព្យាបាលៈ ​ឬសនិងស្លឹកសំរាប់ព្យាបាលរោគ ហើមទឹក និងខាន់លឿង។ ស្លឹកអាចជួយព្យាបាលរោគហឺ។ គ្រាប់ អាចជួយព្យាបាលរោគពស់ចឹក។ តាមការស្រាវជ្រាវ គេបានរកឃើញវាមានសមត្ថភាពអាចប្រឆាំងនិងរោគមហារីក។ ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
·   0

ចង្រ្កង់ស្វាព្យាបាលវិលមុខ ធីងធោង ខ្សោយសរសៃប្រសាទ ធ្លាក់ស ទឹកកាមឆាប់ចេញ រាកនោម នោមញឹក រាកមូល

លក្ខណះរុក្ខជាតិៈ ជាព្រឹក្សខ្នាតតូច​បែបជាស្មៅកំពស់ប្រហែល ១ម៉ែត្រ រស់បានយូរឆ្នាំ ដើមមានរោម។ ស្លឹកបែក ជាបី កូនស្លឹកនិមួយៗ រាងដូចស៊ុត ដុះឆ្លាស់ទង កញ្ចុំផ្កាជាកួវែងចេញនៅចុងមែក ផ្កាពណ៌លឿងលាយបៃតងខ្ចី។ ផ្លែជាកួ មូលមានចង្អូរ ពុះកណ្កាលប្រវែង ៣,៥សម ទៅ ៦សម មានគ្រាប់ច្រើនចេញជាចង្កោចកួនៅចុងមែក។
កន្លែងដាំដុះៈ មានដុះដោយខ្លួនឯង ក្នុងភូមិក្បែរភូមិ ដីចាស់ទំនេរ ឬ នៅតាមផ្លូវ។
ផ្នែកប្រើប្រាស់ៈ ប្រើគ្រាប់ រឺ រុក្ខជាតិទាំងមូល។ ប្រមូលគ្រាប់ពេលផ្លែទុំ។
សារធាតុគីមីៈ Alkaloid ប្រើជាឱសថ។
គ្រាប់ព្យាបាលវិលមុខ ធីងធោង ខ្សោយសរសៃប្រសាទ ស្រ្តីធ្លាក់សបុរស ហួរទឹកកាមពេលយប់ ទឹកកាមឆាប់ចេញ រាកនោម នោមញឹក​។
ដើមនិងស្លឹក ព្យាបាលរាកមូល ឈឺពោះឬសដូង បាត របេងកូនកណ្តុរ រលាកដោះ ឬ ក្មេងមានជំងឺខ្វះអាហារ។
កំរិតប្រើប្រាស់ៈ គ្រាប់់ៈ ៦ ទៅ ១៥ក្រាម។ ដើមៈ ៦ ទៅ ១៨ក្រាម។ ឬសៈ ១៥ ទៅ ៣០ក្រាមដាំទឹកហូប។
 ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
·   0

រូបមន្តធ្វើឡេម្នាស់ដើម្បីទទួលបានស្បែកទន់រលោងនិងសស្អាតបែបធម្មជាតិ

ម្នាស់ត្រូវបានគេចាត់ទុកជាប្រភេទផ្លែឈើដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងសម្រស់ ព្រោះថានៅក្នុងផ្លែ ឈើដែលមានរសជាតិជូរអែមនេះ សម្បូរទៅដោយសារជាតិសំខាន់ៗជាច្រើន ជាពិសេសគឺវីតាមីន C តែម្តង។ ថ្ងៃនេះខ្មែរ ណូតនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរូបមន្តធ្វើឡេលាបស្បែកបែបធម្មជាតិផ្សំពីផ្លែម្នាស់ និងខ្ទិះដូង ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឲ្យស្បែកទន់រលោង និងសស្អាត បែបធម្មជាតិ។ ដើម្បីទទួលបានឡេធម្មជាតិនេះ លោកអ្នកត្រូវការគ្រឿងផ្សំដូចជា៖
១.ម្នាស់ ៤ ចំណិត
 ២.ខ្ទិះដូង ២ ស្លាបព្រា ដាក់គ្រឿងផ្សំទាំងពីរនេះចូលក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវាឲ្យម៉ត់។ យកឡេនេះមកលាបស្បែក ឲ្យបានជាប្រចាំ។ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេលដ៏ខ្លី៕ ប្រភពៈ Khmer note
·   0

អាថ៌​កំបាំង ៧​យ៉ាង ក្នុងការ​ប្រើ ផ្លែក្រូច​ឆ្មា ដើម្បី​ឲ្យ​ស្បែក​សរ​ម៉ដ្ឋ​រលោង

ក្នុង​ផ្ទះបាយ ​របស់​អ្នក​ត្រូវ​តែ ​មាន​ក្រូចឆ្មា​ជា​ប្រចាំ ដើម្បី​ធ្វើ​ជា​ទឹកក្រូច​ឆ្មា ឬ​ជា​គ្រឿងផ្សំ ​សម្រាប់​ធ្វើ​ឲ្យ​ អាហារ​មាន​រសជាតិ​ឆ្ងាញ់​។ ក្រៅពី​នេះ ក្រូចឆ្មា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅ​លើ​ស្បែក​។ វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម ក្រូចឆ្មា​បាន​ផ្តល់​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ដល់​ស្បែក​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប្រសិនបើ ​អ្នក​ព្រួយបារម្ភ​ អំពី​ស្នាម​ជាំ​លើ​ផ្ទៃមុខ ទឹកក្រូច​ឆ្មា​អាច​ជួយ​ដោះស្រាយ​កង្វល់​មួយ​នេះ​បាន​។
ក្រូចឆ្មា​ជា​ឃ្លាំង​អត្ថ​ប្រ​យោ​ជ​ន៏​ចំពោះ​ស្បែក និង​សក់​របស់​អ្នក​។
ប្រសិនបើ​ អ្នក​កំពុង​ស្វែងរក ​សមាសធាតុ​ផ្សំ​ ដែល​អាច​ជួយ ​ដល់​តម្រូវការ​សម្រស់​គ្រប់​បែប​យ៉ាង​របស់​អ្នក គ្មាន​អ្វី​ប្រសើរ​ជាង​ក្រូចឆ្មា​ទៀត​ឡើយ​។
តើ​ក្រូចឆ្មា​អាច​ជួយ​ដល់​ស្បែក​របស់​អ្នក​ដោយ​របៀប​ណា? ទឹកក្រូច​ឆ្មា​ជា​សារធាតុ​លាង​ជម្រះ​ជាតិ​ពណ៌​ពី​ធម្មជាតិ និង​ជា​ឱសថ​ប្រើ​ដើម្បី​ឲ្យ​ស្បែក​ស កម្ចាត់​ស្នាម​អាចម៍រុយ​។ មិនតែប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ទន់​ផង​ដែរ​។ វិធីសាស្ត្រ​ ប្រើ​ក្រូចឆ្មា​ ងាយ​ៗ​មួយ​ចំនួន អាច​ជួយ ​ដល់​ស្បែក ​របស់​អ្នក​។
 ប្រើ​រូបមន្ត​ ខាងក្រោម ​ដើម្បី​កម្ចាត់​បញ្ហា​ ស្បែក​ដោយ​ខ្លួនឯង​៖
 - ស្នាម​មុន ៖ ក្រូចឆ្មា​ បាន​ផ្តល់​នូវ ​អត្ថ​ប្រ​យោ​ជ​ន៏​ ដ៏​អស្ចារ្យ​ ចំពោះ​សម្រស់​។ មនុស្ស​ មួយ​ចំនួន ​ប្រើ​ទឹកក្រូច​ឆ្មា​ អាច​បណ្តាល​ឲ្យ​ រមាស់ ដូច្នេះ​កុំ​ប្រើ​ក្រូចឆ្មា​ចំពោះ​រន្ធ​ញើស​បើក​។
ព្យាយាម​យក​ក្រូចឆ្មា​ជូត​ថ្នម​ៗ​លើ​ផ្ទៃមុខ ក្រោយ​រយៈពេល ២០​នាទី លាង​សម្អាត​ចេញ​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​។
យល់​ល្អ​ជៀសវាង​ប្រើ​នៅ​តំបន់​ជុំវិញ​ភ្នែក​។
សារធាតុ ​ប្រឆាំង​នឹង​ អុកស៊ីតកម្ម ​បាន​រក​ឃើញ ​នៅ​ក្នុង​សំបក​ក្រូ​ឆ្មា អាច​ជួយ​លាង​ ជម្រះ​កោសិកា​ ស្បែក​ងាប់​ៗ​។
 សំ បក​ក្រូចឆ្មា​អាច​ជួយ​ដល់​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូច​ជា ស្បែក​ជ្រីវជ្រួញ និង​មុខ​កើត​មុន​។
- កម្ចាត់​កោសិកា​ស្បែក​ងាប់៖
សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​របស់​ក្រូចឆ្មា និង​ទឹកឃ្មុំ​ជា​អ្នក​លាង​ជម្រះ​យ៉ាង​ខ្លាំងក្លា​។
 លាយ​ទឹកក្រូច​ឆ្មា ១​ស្លាបព្រា​បាយ​ជាមួយ​ទឹកដោះគោ​ជូរ ១/៤​។
បន្ទាប់​មក​បន្ថែម​ទឹកឃ្មុំ១​ស្លាបព្រា​បាយ​ចូល​។យក​វា​លាបលើ​ផ្ទៃមុខ​របស់​អ្នក​។ទុក​វា​រយៈពេល១៥​នាទីក្រោយមក​លាង​សម្អាត​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​។
 - ម៉ាស់​បិត​មុខ៖ អ្នក​អាច​ប្រើ​ ក្រូចឆ្មា​ តាម​វិធី​ ផ្សេង​ទៀត​ ដើម្បី ​កម្ចាត់​ កោសិកា​ ស្បែក​ងាប់​។
 វិធី​នេះ​ អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺ​រលោង​។ យក​ស្ករត្នោត ២​ស្លាបព្រា​បាយ​ដាក់​ចូល​ចាន​មួយ​។ រួច​បន្ថែម ​ស៊ុត​ស ១​គ្រាប់ និង ​ទឹកក្រូច​ឆ្មា ១​ស្លាបព្រា​ បាយ​ចូល​។
 លាយ​វា ​បញ្ចូល​គ្នា​ ឲ្យ​បាន​សព្វ​ល្អ​។ បន្ទាប់​មក​លាប​លើ​ស្បែក​របស់​អ្នក​ដោយ​ប្រើ​ម្រាមដៃ​ម៉ាស្សា​។
 ទុក​រយៈពេល ១០​នាទី​។ ប្រើ​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ដើម្បី​លាង​សម្អាត​ផ្ទៃមុខ ហើយ​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​។
 - អ្នក​ផ្តល់​សំណើម​ល្អ​ជាងគេ​បំផុត ៖
 ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​ផ្ទៃមុខ​របស់​អ្នក ពេល​នេះ​អ្នក​អាច​ប្រើ​ទឹកក្រូច​ឆ្មា​លាប​លើ​ផ្ទៃមុខ​ដោយ​ផ្ទាល់​។
ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ស្បែក អ្នក​អាច​បញ្ឈប់​ការ​ប្រើ​ក្រូចឆ្មា​។
 តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​ស្បែក​របស់​អ្នក​ស្ងួត ហើយ​ចង់​ឲ្យ​វា​ទន់ អ្នក​អាច​សាកល្បង​លាយ​ទឹកដូង ២-៣​ដំណក់​ជាមួយនឹង​ទឹកក្រូច​ឆ្មា ២-៣​ដំណក់​។
ទឹកដូង​អាច​ជួយ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​របស់​អ្នក ចំណែកឯ​ទឹក ក្រូច​ឆ្មា​វិញ​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា​។
 - កែងដៃ និង​ជង្គង់​ខ្មៅ៖ ប្រសិនបើ​អ្នកដឹង​ថា កែងដៃ និង​ជង្គង់​របស់​អ្នក​ខ្មៅ អ្នក​អាចយក​ក្រូចឆ្មា​ពាក់កណ្តាល​ជូត​លើ​កែងដៃ និង​ជង្គង់​ជា​រៀងរាល់ថ្ងៃ​។
 វា​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ពី​ជង្គង់ និង​កែងដៃ​។
 - កម្ចាត់​មុន​ក្បាល​ខ្មៅ ៖
ក្រូចឆ្មា​ជា​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ពី​ធម្មជាតិ អាច​ជួយ​ព្យាបាល​បញ្ហា​កើត​មុន​។ គ្រាន់តែ​ចិត​ក្រូចឆ្មា ១​ចំណិត រួច​ច្របាច់​យក​ទឹក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​។
ទុក​វា​ រយៈពេល ​ពី ១០​ទៅ ១៥​នាទី​។ ទឹកក្រូច​ឆ្មា​ អាច​ជួយ ​កាត់​បន្ថយ ​ការ​កកើត​ឡើង និង​អាកា​រៈ​មុន​ ក្បាល​ខ្មៅ ​ធ្ងន់ធ្ងរ​។
ព្យាយាម​យក​ទឹកក្រូច​ឆ្មា​លាប​ដោយ​ផ្ទាល់​លើ​ផ្ទៃ​មុខជា​រៀង​រាល់​យប់ រហូត​ដល់​មុន​លែង​កើត​មាន​។
 - វីតាមីន C : ក្រូចឆ្មា​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាស៊ីត​ស៊ី​ទ្រិ​ច​ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​។
វីតាមីន C ជា​សារធាតុ​ ប្រ ឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​កម្ចាត់​ធាតុ​វិទ្យុសកម្ម និង​ជួយ​បង្កើន​ដល់​ការ​ផលិត​កូ​ឡា​សែន​៕
·   0

គ្រាន់តែ​បរិភោគ​ល្មើ​3​ផ្លែ​រៀងរាល់ថ្ងៃ​មាន​ប្រយោជន៍​មិន​ធម្មតាទេ...

ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ពិតជា​មាន​ប្រសិទ្ធភាព
និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។
 នៅ​ពេល​អ្នក​សម្រេចចិត្ត​បរិភោគ​ផ្លែ​នេះ សូម​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ដែល​មាន​សំបក​រលោង មិន​ប្រេះ​និង​រាង​ជ្រួញ​បន្តិច​។ សូម​ចៀសវាង​បរិភោគ​ផ្លែ​ល្មើ​ដែល​រឹង​ខ្លាំង និង​មាន​ក្លិន​មិនល្អ ។ អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​៣​ផ្លែ​ជា​រៀងរាល់ថ្ងៃ ។
 ១-​ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា ។ ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ល្មើ ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់ ។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។ ការ​បរិភោគ​ផ្លែ​ល្មើ​តាម​វិធី​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​បន្ធូរបន្ថយ​ភាព​មិន​ស្រួល​ក្នុង​ពោះវៀន ដោយសារ​តែ​វា​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។
២-​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​បរិភោគ​ផ្លែ​ល្មើ​អាច​បង្កើន​កម្លាំង និង​ថាមពល​ទាំងមូល​របស់​ពួក​គេ ។
 ៣-​ជំរុញ​ថាមពល​ក្នុង​ខ្លួន​អ្នក ផ្លែ​ល្មើ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដូច​ជា​ស្ករ sucrose ស្ករ fructose និង​ស្ករ glucose ដែល​ធ្វើ​ឱ្យ​វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​របស់​អ្នក ។ ជាតិ​កាក​សរសៃ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្មើ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ថាមពល​របស់​អ្នក ដែល​អាហារ​ផ្អែម​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន ។ Knowledge » Health Care » Furits គ្រាន់តែ​បរិភោគ​ល្មើ​3​ផ្លែ​រៀងរាល់ថ្ងៃ​មាន​ប្រយោជន៍​មិន​ធម្មតាទេ... Posted by : 10639 | 15-Sep-2017 See Large Image ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ពិតជា​មាន​ប្រសិទ្ធភាព និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។ នៅ​ពេល​អ្នក​សម្រេចចិត្ត​បរិភោគ​ផ្លែ​នេះ សូម​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ដែល​មាន​សំបក​រលោង មិន​ប្រេះ​និង​រាង​ជ្រួញ​បន្តិច​។ សូម​ចៀសវាង​បរិភោគ​ផ្លែ​ល្មើ​ដែល​រឹង​ខ្លាំង និង​មាន​ក្លិន​មិនល្អ ។ អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​៣​ផ្លែ​ជា​រៀងរាល់ថ្ងៃ ។ ១-​ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា ។ ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ល្មើ ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់ ។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។ ការ​បរិភោគ​ផ្លែ​ល្មើ​តាម​វិធី​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​បន្ធូរបន្ថយ​ភាព​មិន​ស្រួល​ក្នុង​ពោះវៀន ដោយសារ​តែ​វា​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។
 ២-​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​បរិភោគ​ផ្លែ​ល្មើ​អាច​បង្កើន​កម្លាំង និង​ថាមពល​ទាំងមូល​របស់​ពួក​គេ ។
 ៣-​ជំរុញ​ថាមពល​ក្នុង​ខ្លួន​អ្នក ផ្លែ​ល្មើ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដូច​ជា​ស្ករ sucrose ស្ករ fructose និង​ស្ករ glucose ដែល​ធ្វើ​ឱ្យ​វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​របស់​អ្នក ។ ជាតិ​កាក​សរសៃ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្មើ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ថាមពល​របស់​អ្នក ដែល​អាហារ​ផ្អែម​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន ។
 ៤-​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ដើម្បី​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ និង​មាន​សុខភាព​ល្អ អ្នក​ត្រូវការ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​ម៉​ង់​ហ្គា​ណែ​ស ម៉ា​ញ៉េ​ស្យូ​ម និង​សេ​ឡេ​ន្យូ​ម ។ ផ្លែ​ល្មើ​គឺជា​ដំណោះស្រាយ​យ៉ាង​ល្អ​សម្រាប់​​សុខភាព​ឆ្អឹង​របស់​អ្នក​ដោយ​គ្រាន់តែ​បន្ថែម​វា​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។ សុខភាព​ឆ្អឹង​គឺជា​ការ​ព្រួយបារម្ភ​ចំពោះ​ស្ត្រី​មាន​វ័យ​ចំណាស់ ហើយ​ផ្លែ​ល្មើ​គឺជា​ដំណោះ​ស្រាយ​ល្អ​បំផុត​នៅ​ក្នុង​ស្ថានភាព​នេះ ៕
ប្រភពៈ កោះសន្តិភាព
·   0