តាមពួកអ្នកវិទ្យាសាស្ត្រ, ប្រសិទ្ធភាពការពារសរីរាង្គប្រឆាំងតបជំងឺទឹកនោមផ្អែមរបស់ស៊ុត គឺដោយសារសម្បូរសារជាតិជីវជាតិមានប្រយោជន៍, ឥទ្ធិពលដល់ដំណើរបំប្លែងគ្លុយកូស និងប្រតិកម្មបន្ថយរលាកខ្ពស់ ។

នោះជាលទ្ធផលស្រាវជ្រាវរយៈពេលវែង នៅក្រុមបុរសអាយុពី ៤២ ដល់ ៦០ ឆ្នាំ របស់ពួកជំនាញការនៅសកលវិទ្យាល័យ Eastern Finland, ហ្វាំងឡង់ថ្មីៗនេះ ។
ការស្រាវជ្រាវរកឃើញថា អ្នកទទួលទានស៊ុតជាប្រចាំ នោះបរិមាណស្ករក្នុងឈាមទាប, ហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ ទាបជាងប្រៀបទៅនឹងក្រុមទទួលទានតិច ឬ ពុំដែលទទួលទាន ។
តាមការស្រាវជ្រាវ ទទួលទានស៊ុតប្រមាណ ៤ គ្រាប់ ១ សប្តាហ៍ បន្ថយបានហានិភ័យកើតជំងឺទឹកនោមប្រភេទ២ ដល់ ៣៧% ប្រៀបនឹងអ្នកទទួលទានតែ១គ្រាប់ ។
ប៉ុន្តែ ពួកអ្នកវិទ្យាសាស្ត្រ ក៏ព្រមានថា ប្រសិនទទួលទានច្រើនពេក, លើស ៤ គ្រាប់ ១ សប្តាហ៍ នឹងពុំនាំមកនូវផលប្រយោជន៍ណា១ឡើយ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ។
ប្រភពពីksn-news.com