ម្រះគឺជាប្រភេទបន្លែមួយដែលអ្នកអាចយកទៅចម្អិនម្ហូបគ្រប់មុខបានតាមតម្រូវការ ដូចជា ស្ងោរ ឆា ព្រមទាំងអាចធ្វើ
ជាបន្លែដើម្បីជ្រលក់ជាមូយនឹងប្រភេទអាហារមួយ ចំនួន បានទៀតផង ក្រៅពីអត្ថប្រយោជន៍ផ្នែកម្ហូបអាហារវាក៏អាច
ផ្តល់អត្ថប្រយោជន៍ផ្នែក សម្រស់ ដើម្បីជួយ ឲ្យអ្នកបាន
ស្រស់ស្អាតផងដែរ។

ហេតុដូច្នេះ ហើយបានជានៅក្នុងពេលនេះ សូមលើកយក វិធីសាស្ត្រងាយៗក្នុងការកែខៃម្រះដើម្បីយកមកធ្វើជាម៉ាស់
បិទមុខដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ។
វិធីសាស្ត្រងាយៗ នោះគឺអ្នកគ្រាន់តែយកផ្លែម្រះទៅកិនឲ្យម៉ដ្ឋនឹងម៉ាស៊ិន ទឹក
ក្រឡុក បន្ទាប់មកយកល្បាយផ្លែម្រះនោះមកបិទនៅលើមុខ រួចទុកចោលរយៈពេល១០ទៅ១៥នាទី ហើយលាងជម្រះ
ទឹកចេញជាការស្រេច។
វិធីសាស្ត្រ បែបនេះអាចជួយបំបាត់ស្នាមជ្រីវជ្រួញដែលមាននៅលើស្បែករបស់អ្នក បាន ប្រសិនបើអ្នកអនុវត្តអោយ
បានជាប្រចាំក្នុងមួយសប្តាហ៍ម្តង។
វិធីសាស្ត្របែបនេះទាមទារឲ្យអ្នកមានការព្យាយាមនៅក្នុងការអនុវត្ត ទើបទទួល
បានលទ្ធផលល្អគួរជាទីគាប់ចិត្ត៕
ប្រភព www.everyday.com.kh