Wednesday, September 20, 2017

អាថ៌កំបាំងស្ពៃខ្មៅ ជួយឱ្យមានរាងស្អាត មានសុខភាពល្អ បានឆាប់រហ័ស

·   0

ស្ពៃខ្មៅ គឺជាប្រភេទបន្លែម្យ៉ាង ដែលមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
ក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជា្រវ ឱ្យដឹង ថាស្ពៃខ្មៅអាចជួយការពារកោសិកាចិញ្ចឹមរាងកាយមនុស្សលូតលាស់បានល្អ និង ជួយឱ្យអ្នកទទួលទានរួច មានអារម្មណ៍ថា ឆាប់ឆ្អែត។
ដោយសារតែ នៅក្នុងបន្លែស្ពៃខ្មៅមានផ្ទុកនូវប្រភពសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា៖ សារធាតុgalactolipids ប្រូតេអ៊ីន វីតាមីន A, E, K, សារធាតុការពារ ប្រតិកម្មអ៊ុកស៊ីត សារធាតុbeta-caroteneសារធាតុ lutein។ល។ យោងតាមការស្រាវជ្រាវបានបន្តទៀតថាការទទូលទានស្ពៃខ្មៅជារៀងរាល់ព្រឹកនឹងអាចជួយឱ្យរាងកាយរបស់មនុស្សទទួលបាននូវប្រព័ន្ធការពាររាង កាយរាំងមាំ មិនឆាប់ឃ្លាន និង ជួយឱ្យរាងស្អាត។
 ជាពិសេស សំរាប់អ្នកដែលមានបំណងចង់ថែរក្សារាង និង ​ចង់បានរាងស្អាត សូមជ្រើសរើសយកបន្លែ ស្ពៃខ្មៅ ធ្វើជារបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពរាងកាយល្អ និងគ្មានជំងឺ៕ ប្រភពពីkhmerfamous.com

Subscribe to this Blog via Email :