Wednesday, September 20, 2017

រូបមន្តធ្វើឡេម្នាស់ដើម្បីទទួលបានស្បែកទន់រលោងនិងសស្អាតបែបធម្មជាតិ

·   0

ម្នាស់ត្រូវបានគេចាត់ទុកជាប្រភេទផ្លែឈើដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងសម្រស់ ព្រោះថានៅក្នុងផ្លែ ឈើដែលមានរសជាតិជូរអែមនេះ សម្បូរទៅដោយសារជាតិសំខាន់ៗជាច្រើន ជាពិសេសគឺវីតាមីន C តែម្តង។ ថ្ងៃនេះខ្មែរ ណូតនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរូបមន្តធ្វើឡេលាបស្បែកបែបធម្មជាតិផ្សំពីផ្លែម្នាស់ និងខ្ទិះដូង ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឲ្យស្បែកទន់រលោង និងសស្អាត បែបធម្មជាតិ។ ដើម្បីទទួលបានឡេធម្មជាតិនេះ លោកអ្នកត្រូវការគ្រឿងផ្សំដូចជា៖
១.ម្នាស់ ៤ ចំណិត
 ២.ខ្ទិះដូង ២ ស្លាបព្រា ដាក់គ្រឿងផ្សំទាំងពីរនេះចូលក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវាឲ្យម៉ត់។ យកឡេនេះមកលាបស្បែក ឲ្យបានជាប្រចាំ។ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេលដ៏ខ្លី៕ ប្រភពៈ Khmer note

Subscribe to this Blog via Email :