Wednesday, September 20, 2017

ចង្រ្កង់ស្វាព្យាបាលវិលមុខ ធីងធោង ខ្សោយសរសៃប្រសាទ ធ្លាក់ស ទឹកកាមឆាប់ចេញ រាកនោម នោមញឹក រាកមូល

·   0

លក្ខណះរុក្ខជាតិៈ ជាព្រឹក្សខ្នាតតូច​បែបជាស្មៅកំពស់ប្រហែល ១ម៉ែត្រ រស់បានយូរឆ្នាំ ដើមមានរោម។ ស្លឹកបែក ជាបី កូនស្លឹកនិមួយៗ រាងដូចស៊ុត ដុះឆ្លាស់ទង កញ្ចុំផ្កាជាកួវែងចេញនៅចុងមែក ផ្កាពណ៌លឿងលាយបៃតងខ្ចី។ ផ្លែជាកួ មូលមានចង្អូរ ពុះកណ្កាលប្រវែង ៣,៥សម ទៅ ៦សម មានគ្រាប់ច្រើនចេញជាចង្កោចកួនៅចុងមែក។
កន្លែងដាំដុះៈ មានដុះដោយខ្លួនឯង ក្នុងភូមិក្បែរភូមិ ដីចាស់ទំនេរ ឬ នៅតាមផ្លូវ។
ផ្នែកប្រើប្រាស់ៈ ប្រើគ្រាប់ រឺ រុក្ខជាតិទាំងមូល។ ប្រមូលគ្រាប់ពេលផ្លែទុំ។
សារធាតុគីមីៈ Alkaloid ប្រើជាឱសថ។
គ្រាប់ព្យាបាលវិលមុខ ធីងធោង ខ្សោយសរសៃប្រសាទ ស្រ្តីធ្លាក់សបុរស ហួរទឹកកាមពេលយប់ ទឹកកាមឆាប់ចេញ រាកនោម នោមញឹក​។
ដើមនិងស្លឹក ព្យាបាលរាកមូល ឈឺពោះឬសដូង បាត របេងកូនកណ្តុរ រលាកដោះ ឬ ក្មេងមានជំងឺខ្វះអាហារ។
កំរិតប្រើប្រាស់ៈ គ្រាប់់ៈ ៦ ទៅ ១៥ក្រាម។ ដើមៈ ៦ ទៅ ១៨ក្រាម។ ឬសៈ ១៥ ទៅ ៣០ក្រាមដាំទឹកហូប។
 ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

Subscribe to this Blog via Email :